ដេីម្បីរំលឹកពីគុណបំណាច់ដ៏ថ្លៃថ្លារបស់វិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិ
ដេីម្បីរំលឹកពីគុណបំណាច់ដ៏ថ្លៃថ្លារបស់វិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍តាមការស្នេីសុំរបស់ ឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ឈ្មោះមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលភ្នំគូលែន ជាភាសាខ្មែរ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» និងជាភាសាអង់គ្លេស “Sok An Phnom Kulen Orchid Research and Conservation Center” ។