ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បានចុះសួរសុខទុក្ខដល់ ប្អូនស្រីនួន គីមរ៉ុង សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី

ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បានចុះសួរសុខទុក្ខដល់ ប្អូនស្រីនួន គីមរ៉ុង សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី រស់នៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដែលឪពុករបស់ប្អូនស្រីមានជំងឺជាទម្ងន់ (ស្អិតពោះវៀនដំណាក់កាលចុងក្រោយ) ។ ក្នុងឱកាសនោះផងដែរ ស.ស.យ.ក. ស្រុកអង្គរបូរី បាននាំយកថវិកា ចំនួន ២០០,០០០រៀល និងសម្ភារ:មួយចំនួនទៀត ជូនដល់ក្រុមគ្រួសាររបស់ប្អូនស្រី ព្រមទាំងការចូលរួមឧបត្ថម្ភ រួមមាន៖
- លោក នន់ រស្មី ថវិកា ១០០,០០០រៀល
- លោក គឹម ហឿន ថវិកា ២០,០០០រៀល
- លោក ជា សម្បត្តិ ថវិកា ៣០,០០០រៀល
- លោក ប៉ែន រដ្ឋា ២០,០០០រៀល
- លោក ឡាក់ សារី់ម ២០,០០០រៀល
- លោក មុត សុវណ្ណារិទ្ធ ២០,០០០រៀល
- លោក កាំង ចន្ថា ១០,០០០រៀល
- អ្នកស្រី ហៃហួ ប្រពន្ធពូហេង ផ្សារអង្គរបូរី ២០,០០០៛