កូនភ្លោះ៣នាក់ នៅលើទឹកដីស្រុកព្រៃកប្បាស ខេត្តតាកែវ
កូនភ្លោះ៣នាក់ នៅលើទឹកដីស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកឃីដ មានសម្ភារៈប្រើប្រាស់សម្រាប់កូនង៉ែតចំនួន ៣ និងថវិកាមួយចំនួនរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ទៅសួរសុខទុក្ខ និងជូនដល់ក្រុមគ្រួសារលោក ចាន់ សារ៉េត និងអ្នកស្រី សឹង ផង់ រស់នៅ ភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលសម្រាលបានកូនភ្លោះ ៣នាក់(ស្រីទាំង៣) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។