សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមចូលរួមអបអរសាទរប្រកបដោយក្តីសោមនស្សរីករាយក្រៃលែងចំពោះប្អូនៗសិស្សានុសិស្សក្នុងខេត្តតាកែវ

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមចូលរួមអបអរសាទរប្រកបដោយក្តីសោមនស្សរីករាយក្រៃលែងចំពោះប្អូនៗសិស្សានុសិស្សក្នុងខេត្តតាកែវ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២០ សីហា ២០១៨ ចំនួន ៥,៧០៣ នាក់ ស្រី ២,៩១៩ នាក់ ក្នុងចំនួនបេក្ខជនប្រឡងសរុប ១០,៥៩៨នាក់ ស្រី ៥,១០៥ នាក់ គិតជាភាគរយដែលបានជាប់សរុប ៥៣.៨១% ស្រី ៥៧.១៨% ជាពិសេសប្អូន ១៥រូប ដែលទទួលបានជ័យលាភីនិទ្ទេស A ដោយក្នុងនោះក៏មានសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន៥នាក់ ទទួលបាននិទ្ទេស A ដែរគឺ៖
១.ណៃ ហ៊ួ (លំដាប់ពិន្ទុ 99.997)
២.ឈន ពណ្ណរីនី (លំដាប់ពិន្ទុ 99.912)
៣.ប៊ុត តុលា (លំដាប់ពិន្ទុ 99.882)
៤.សុង ទីមធន (លំដាប់ពិន្ទុ 99.807)
៥.លឹម ម៉េងហេង (លំដាប់ពិន្ទុ 99.796)
ជោគជ័យដែលទទួលបាននាពេលនេះ គឺស្តែងចេញពីលទ្ធផលនៃ យកចិត្តទុក និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ ហើយសូមប្អូនៗបន្តខិតខំបន្ថែមទៀតដើម្បី នៅថ្នាក់ឧត្តមសិក្សា ពង្រឹងខ្លួនឯងឱ្យក្លាយជាធនធានមនុស្សដ៏ពិតប្រាកដនៅក្នុងសង្គម ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ទន្ទឹមនឹងនោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមចូលរួមសោកស្តាយចំពោះប្អូនដែលពុំបានទទួលលទ្ធផលល្អក្នុងការប្រឡងនេះ ប៉ុន្តែសូមប្អូនកុំអស់សង្ឃឹម និងបោះបង់ឱ្យសោះ ព្រោះថាបរាជ័យរបស់ប្អូនៗនៅពេលនេះ មិនមែនបានន័យថាអស់ឱកាសនោះទេ ចូរប្អូនៗរឹងមាំឡើង និងខិតខំបន្តទៀតដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ ហើយត្រូវជឿជាក់ថាខ្លួនឯងអាចធ្វើបាន។