សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនអ្នកមីង វណ្ណ យឺន អាយុ ៦៥ឆ្នាំ ដែលមានកំពុងជម្ងឺ និងមានជីវភាពក្រីក្រ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី និងលោក នៅ ចាន់ណា ប្រធានការិយាល័យវប្បធម៌ និង ជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ស្រុកបាទី រួមជាមួយសមាជិកសមាជិកា ស.ស.យ.ក. ឃុំចំប៉ី បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សម្ភារៈប្រើប្រាស់ មី ទឹកត្រី ទឹកស៊ីអ៊ីវ ជូនអ្នកមីង វណ្ណ យឺន អាយុ ៦៥ឆ្នាំ ដែលមានកំពុងជម្ងឺ និងមានជីវភាពក្រីក្រ នៅភូមិដើមដូង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។ ក្រុមការងារបាននាំយកការសួរសុខទុក្ខ និងបានផ្ដាំផ្ញេីអ្នកមីងឲ្យថែរក្សាសុខភាព ព្រមទាំងជូនពរអ្នកមីងឲ្យឆាប់ជាសះស្បេីយពីជំងឺ។ ក្នុងឱកាសនោះផងដែរ ក្រុមការងារបានគៀងគរ សប្បុរសជន ជួយជួសជុលផ្ទះអ្នកមីងតាមលទ្ធភាព ដែលអាចធ្វើទៅបាន។