ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយលោក ហង្ស វិច្ឆិការស្សី អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី លោកអនុប្រធាន ក្រុមការងារចុះជួយឃុំ បានអញ្ជើញចុះសួរសុខទុក្ខ លោកអ៊ុំ យឹម ថុល សមាជិកក្រុមប្រឹក្សាឃុំលំពង់

ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយលោក ហង្ស វិច្ឆិការស្សី អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី លោកអនុប្រធាន ក្រុមការងារចុះជួយឃុំ រួមដំណើរជាមួយ លោក សោ ស៊ីណា និង លោក នៅ ចាន់ណា លោក ឆេ សយ ប្រធានក្រុមប្រឹក្សាឃុំ សមជិក សមាជិកាក្រុមប្រឹក្សា មេភូមិ និងយុវជនស.ស.យ.ក. ស្រុក បានអញ្ជើញចុះសួរសុខទុក្ខ លោកអ៊ុំ យឹម ថុល សមាជិកក្រុមប្រឹក្សាឃុំលំពង់ ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង ។
លោកប្រធាន បានណែនាំឲ្យលោកអ៊ុំ ថែរក្សាសុខភាព ដើម្បីនឹងបន្តរួមចំណែក អនុវត្តគោលនយោបាយចតុកោណ និង អភិវឌ្ឍន៍ភូមិឃុំយេីង និងបានប្រគល់ថវិកាមួយចំនួនដែលបានមកពីការឧបត្ថម្ភរបស់ក្រុមការងារជូនដល់លោកអ៊ុំ ផងដែរ។