ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ សម័យប្រឡង ២០ សីហា ២០១៨
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ សម័យប្រឡង ២០ សីហា ២០១៨ នឹងមកដល់នូវថ្ងៃស្អែកនេះហើយ។
ដើម្បីឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ គ្មានភាពរញ៉េរញ៉ៃ យល់ដឹងច្បាស់ពីអ្វីដែនសមត្ថកិច្ច និងអ្វីដែលអ្នកសង្កេតការណ៍គួរធ្វើ ជាពិសេសដើម្បីរួមចំណែកក្នុងការពង្រឹងធនធានមនុស្សស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នេះអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តតាកែវ សរុបចំនួន ៥៨នាក់ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមសង្កេតការណ៍ប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តតាកែវ បានចូលរួមក្នុងកិច្ចប្រជុំនៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ស្តីពីការផ្សព្វផ្សាយ ស្វែងយល់ពីសិទ្ធិ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ វិសាល អគ្គនាយក រដ្ឋបាល និងសន្តិសុខ ប្រធានប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តតាកែវ។