សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បាននាំថវិកាឧបត្ថម្ភ របស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ប្រគល់ជូនលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉ន ថ្នាក់ទី ១២

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បាននាំថវិកាឧបត្ថម្ភ របស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ប្រគល់ជូនលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉ន ថ្នាក់ទី ១២ នៅវិទ្យាល័យ សុខអាន ទន្លេបាទី ។
ក្នុងឱកាសនោះ ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី លោកនាយក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនបំប៉ន ក៏ដូចជាប្អូនៗជាសិស្សានុសិស្ស ថ្នាក់ទី ១២ ដែលត្រៀមប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ២០ សីហា ២០១៨ ខាងមុខនេះ។
ថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨