ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនបំប៉ន

ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធាន ស.ស.យ.ក.ស្រុកបាទី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនបំប៉ន ក៏ដូចជាប្អូនៗជា សិស្សានុសិស្ស ថ្នាក់ទី ១២ នៅវិទ្យាល័យ សុខ អាន ត្រាំខ្នារ ដែលកំពុងមមាញឹកក្នុងការបង្រៀន និងសិក្សារៀនសូត្រ ដើម្បីត្រៀមប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ២០ សីហា ២០១៨ ខាងមុខនេះ។
ក្នុងឱកាសនោះ លោកលើកទឹកចិត្តប្អូនៗសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរំលឹកមេរៀន និងត្រូវជៀសវាងពីគ្រឿងញៀន ធ្វើជាកូនល្អ សិស្សល្អសម្រាប់គ្រួសារ និងសង្គមផងដែរ។ ជាមួយគ្នានោះ លោកក៏បានប្រគល់ថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ជូនដល់ដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តផងដែរ។
ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨