សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានអញ្ជើញចុះសំណេះសំណាលជាមួយសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត នៅតាមវិទ្យាល័យ
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានអញ្ជើញចុះសំណេះសំណាលជាមួយសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត នៅតាមវិទ្យាល័យ
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ដោយមានការអញ្ជើញចូលរួមពីលោកស្រី បាន ឌី អភិបាលរងនៃគណៈអភិបាលស្រុកព្រៃកប្បាស លោកអែម អន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃកប្បាស លោកនាយក នាយករង បានចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលកំពុងរៀនបំប៉ននៅវិទ្យាល័យកំពែង និងវិទ្យាល័យសមរលាវ ដេីម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៨ ខាងមុខ ។
ជាមួយគ្នានោះប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូបង្រៀនបំប៉នស្ម័គ្រចិត្តដែលបានលះបង់ពេលវេលាបង្រៀនប្អូនៗដើម្បីឱ្យកាន់តែមានទំនុកចិត្តក្នុងការប្រឡង និងបានប្រគល់ថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ជូនដល់ដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ផងដែរ។
ថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨