សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត
ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី អភិបាលរង ស្រុកបាទី និងជាប្រធានស.ស.យ.ក. ស្រុកបាទី បានចុះជួបថ្លែងអំណរគុណ និងប្រគល់ថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែន ១មិថុនា ។
រសៀលថ្ងៃសៅរ៍ ១៥ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨