ជួយគ្នាក្នុងគ្រាលំបាក

ជួយគ្នាក្នុងគ្រាលំបាក
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ រួមនឹងថវិការបស់សមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យពាមមង្គលបូរី និងសមាគមបុគ្គលិកសិក្សា ស្រុកព្រៃកប្បាស សរុបចំនួន ៤០០,០០០ រៀល ទៅសួរសុខទុក្ខ អ្នកគ្រូ រស់ សារ៉ង បង្រៀននៅអនុវិទ្យាល័យហ៊ុន សែនឈ្នះ ដែលកំពុងមានជំងឺទើបត្រលប់មកពីព្យាបាលពីមន្ទីរពេទ្យ។
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨