គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ រួមនឹងថវិការបស់សមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមក្នងពិធីបុណ្យសព ម្តាយរបស់ប្អូនស្រី ជូ ផល្លី ដែលជាសមាជិក ស.ស.យ.ក.

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ រួមនឹងថវិការបស់សមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស សរុបចំនួន ៤២០,០០០រៀល ចូលរួមក្នងពិធីបុណ្យសព ម្តាយរបស់ប្អូនស្រី ជូ ផល្លី ដែលជាសមាជិក ស.ស.យ.ក. រស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ស.ស.យ.ក. ខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះប្អូនស្រី និងក្រុមគ្រួសារដែលបាត់បង់ម្ដាយដ៏មានព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់។ សូមឧទ្ទិសដល់បុណ្យបារមី វត្ថុស័ក្តិសិទ្ធទាំងឡាយសូមជួយឃុំគ្រងដួងវិញ្ញាណក្ខន្ធអ្នកមីង ឲ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅរសៀលថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨