សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបូរីជលសារ ខេត្តតាកែវ បានចូលរួមក្នុង ពិធីសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តថ្មីបូរីជលសារ

សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបូរីជលសារ ខេត្តតាកែវ បានចូលរួមក្នុង ពិធីសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តថ្មីបូរីជលសារ ស្ថិតនៅក្នុងភូមិបូរីជលសារ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
ពិធីនេះស្ថិតក្រោមអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបូរីជលសារ និងការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រះសង្ឃ ក្រុមការងារ មន្រ្តីរាជការជុំវិញស្រុក លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១,១១៦ អង្គ/នាក់។