គណៈកម្មាធិការស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មកសួរសុខទុក្ខលោកគ្រូ ឃឹម សុខ គ្រូបង្រៀននៅវិទ្យាល័យកំពែង

គណៈកម្មាធិការស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ១០០, ០០០រៀល រួមជាមួយនឹងថវិការបស់ លោកនាយក លោកគ្រូ អ្នកគ្រូ ក្នុងកម្រងពាមមង្គលបូរី មកសួរសុខទុក្ខលោកគ្រូ ឃឹម សុខ គ្រូបង្រៀននៅវិទ្យាល័យកំពែង និងជាគ្រូបង្រៀនស្ម័គ្រចិត្តបំប៉នសិស្សថ្នាក់ទី១២ ដេីម្បីត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ ស្រុកព្រៃកប្បាស ដែលទើបត្រឡប់មកពីព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង ។