សមាជិកសមាជិកា ស្រុកគិរីវង់ ចំនួន២០នាក់ បានចូលរួមសម្របសម្រួលក្នុងកម្មវិធី "ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី"

សមាជិកសមាជិកា ស្រុកគិរីវង់ ចំនួន២០នាក់ បានចូលរួមសម្របសម្រួលក្នុងកម្មវិធី "ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី" ដេីម្បីចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ប្រមាណ៤០០០នាក់ នៅវត្តពោធិ៍វង្សលើ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ក្រោមការយកចិត្តដាក់ពីសំណាក់ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិតប្រធានក្រុមគ្រូពេទ្យ លោកអភិបាលរងខេត្ត អភិបាលស្រុក ព្រមទាំងក្រុមគ្រូពេទ្យសរុប ២០០នាក់។