សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ ចំនួន៣០នាក់ បានចូលរួមអបអរសាទរ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ ចំនួន៣០នាក់ បានចូលរួមអបអរសាទរ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់មាន ១២បន្ទប់ នៅអនុវិទ្យាល័យអង្គសូរឃ្លាំង ស្ថិតក្នុងឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អនុប្រធានក្រុមការងារចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ ព្រមទាំងមានការអញ្ញើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ តាជី យាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៨០០ អង្គ/នាក់។
ថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩