សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានទទួលនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគចំនួន ២៤មុខ និងថវិកា ២០០.០០០ រៀល ពីព្រះតេជគុណព្រះនាម ឡុង សុភារិទ្ធ សម្រាប់ចែកជូនដល់ បងប្អូន យុវជន ប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកបាទី
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានទទួលនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគចំនួន ២៤មុខ និងថវិកា ២០០.០០០ រៀល ពីព្រះតេជគុណព្រះនាម ឡុង សុភារិទ្ធ ព្រះគ្រូចៅអធិការវត្តត្នោត ឃុំត្នោត ស្រុកបាទី ដល់ក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី សម្រាប់ចែកជូនដល់ បងប្អូន យុវជន ប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកបាទី ។
យេីងខ្ញុំសូមថ្លែងអំណរគុណ ដល់ទឹកព្រះទ័យ របស់ព្រះអង្គ ដែលបានលះបង់ធនធាន ថវិកា គាំទ្រសម្រាប់ការងារមនុស្សធម៌ និងសកម្មភាពយុវជន។
ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩