ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ រៀបចំបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិ ជាយុវជន ដេីម្បីចូលរួមចំណែកធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ

ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ រៀបចំបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិ ជាយុវជន
ដេីម្បីចូលរួមចំណែកធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់
នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបាទី បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ក្នុងស្រុកបាទី ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំ នៃស្រុកបាទី ខេត្តតាកែវ ផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលេី សិទ្ធិ ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ នីតិវិធី និងដំណេីរការនៃការបោះឆ្នោត។