ជួយគ្នាក្នុងគ្រាលំបាក

ជួយគ្នាក្នុងគ្រាលំបាក

នៅរសៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកព្រៃកប្បាស រួមមាន មី១កេះ ទឹកផ្លែឈើ១កេះ ទឹកដោះគោឆៅ ១យួរ និងថវិកា ៣០០,០០០រៀល យកទៅសួរសុខទុក្ខរបស់ឪពុករបស់ប្អូនស្រី ឆិល ច័ន្ទមុនី សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ដែលកំពុងមានជំងឺ និងទើបត្រឡប់មកពីមន្ទីរពេទ្យ ដែលមានទីលំនៅស្ថិតក្នុងភូមិច័ន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។