ស.ស.យ.ក. ស្រុកត្រាំកក់ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ដេីម្បីចូលរួមចំណែកធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ
ស.ស.យ.ក. ស្រុកត្រាំកក់ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ដេីម្បីចូលរួមចំណែកធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់
នៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកត្រាំកក់ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ស.ស.យ.ក. ខេត្តតាកែវ នៃវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ វិទ្យាល័យ អង្គសង្កែ និងវិទ្យាល័យ អង្គរកា សម្រាប់ ឃុំអូរសារាយ ឃុំត្រពាំងក្រញូង ឃុំត្រពាំងធំខាងត្បូង ឃុំត្រពាំងធំខាងជើង ឃុំសំរោង និងឃុំជាងទង ស្រុកត្រាំកក់ នៅវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ និងវិទ្យាល័យ អង្គរកា ដើម្បីចូលរួមសង្កេតការណ៍ដំណេីរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដល់អ្នកសង្កេតការណ៍ ស.ស.យ.ក. ចំនួន ១៦៨ នាក់ទូទាំងឃុំទាំង៦ ក្នុងស្រុកត្រាំកក់ ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលេី សិទ្ធិ ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ នីតិវិធី និងដំណេីរការនៃការបោះឆ្នោត។