ស.ស.យ.ក. ស្រុកទ្រាំង បានបេីកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ស.ស.យ.ក. ខេត្តតាកែវ

ស.ស.យ.ក. ស្រុកទ្រាំង បានបេីកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ស.ស.យ.ក. ខេត្តតាកែវ ដើម្បីចូលរួមសង្កេតការណ៍ដំណេីរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចំនួន៥ឃុំ រួមមាន៖ ឃុំប្រាំបីមុំ និងឃុំជីខ្មា នៅអនុវិទ្យាល័យប្រាំបីមុំ
ឃុំត្រឡាច ឃុំស្មោង និងឃុំសន្លុង នៅវិទ្យាល័យថ្នល់បំបែក ដែលមានសមាសភាពចូលរួមសរុបមាន ១១០នាក់ ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលេី សិទ្ធិ ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ នីតិវិធី និងដំណេីរការនៃការបោះឆ្នោត ។