ជួយគ្នាក្នុងគ្រាលំបាក

ជួយគ្នាក្នុងគ្រាលំបាក
នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិកាដែលជាការចូលរួមរបស់សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមដើម្បីទិញកុំព្យូទ័រ ចំនួន ០១គ្រឿង ជូនលោក ស្រេង វឌ្ឍនា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ដែលត្រូវបានចោរលួច កុំព្យូទ័រ ០២គ្រឿង ទូរស័ព្ទ ០៣គ្រឿង និងថវិកាមួយចំនួន កាលពីយប់ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ២ទៀបភ្លឺ ។