ស.ស.យ.ក. ស្រុកត្រាំកក់ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ដេីម្បីចូលរួមចំណែកធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ
ស.ស.យ.ក. ស្រុកត្រាំកក់ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ដេីម្បីចូលរួមចំណែកធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកត្រាំកក់ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ស.ស.យ.ក. ខេត្តតាកែវ នៅឃុំលាយបូរ ស្រុកត្រាំកក់ ដើម្បីចូលរួមសង្កេតការណ៍ដំណេីរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដល់អ្នកសង្កេតការណ៍ស.ស.យ.ក ចំនួន ២៩ នាក់ទូទាំងឃុំលាយបូរ ស្រុកត្រាំកក់ ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលេី សិទ្ធិ ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ នីតិវិធី និងដំណេីរការនៃការបោះឆ្នោត ។