ស.ស.យ.ក. ស្រុកបូរីជលសារ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ដល់សមាជិក ស.ស.យ.ក.

ស.ស.យ.ក. ស្រុកបូរីជលសារ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ដល់សមាជិក ស.ស.យ.ក.
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបូរីជលសារ បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ស.ស.យ.ក. ខេត្តតាកែវ ដើម្បីចូលរួមសង្កេតការណ៍ដំណេីរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅឃុំជ័យជោគ និងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ក្នុងគោលបំណងបង្កេីនចំណេះដឹងបន្ថែមអំពីសិទ្ធ ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ នីតិវិធី និងដំណើរការនៃការបោះឆ្នោត ត្រឹមត្រូវតាមការកំណត់របស់ គ.ជ.ប ដល់អ្នកសង្កេតការណ៍។