ស.ស.យ.ក. ស្រុកព្រៃកប្បាស បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ដល់សមាជិក ស.ស.យ.ក. ទូទាំងស្រុកព្រៃកប្បាស

ស.ស.យ.ក. ស្រុកព្រៃកប្បាស បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ដល់សមាជិក ស.ស.យ.ក. ទូទាំងស្រុកព្រៃកប្បាស ចំនួន ៣២០នាក់
ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមអំពីសិទ្ធ ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ នីតិវិធី និងដំណើរការនៃការបោះឆ្នោត ត្រឹមត្រូវតាមការកំណត់របស់ គ.ជ.ប គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ស.ស.យ.ក. ខេត្តតាកែវ ដើម្បីចូលរួមសង្កេតការណ៍ដំណេីរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដល់អ្នកសង្កេតការណ៍ ស.ស.យ.ក. ទាំង ៣២០ នាក់ទូទាំងស្រុកព្រៃកប្បាស ក្រោមអធិបតីភាពលោក អ៊ុំ លន អភិបាលរងនៃគណៈអភិបាលស្រុកព្រៃកប្បាស ។