គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយជាសម្ភារៈ និងថវិការបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តមសុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងការចូលរួមរបស់សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ជូនដល់ប្រជាពលរដ្ឋក្រីក្រ

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយជាសម្ភារៈ និងថវិការបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តមសុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងការចូលរួមរបស់សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២គ្រួសារ÷
១. លោកយាយ សេក យឺន អាយុ ៨៤ឆ្នាំ ពិការជើងទាំងសងខាង និងដៃម្ខាង រស់នៅ ភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដោយអំណោយរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ សារ៉ុង១ ក្រមា១ និងថវិកា ៥០,០០០ រៀល ។
២. លោកពូ ប៉ុល ឆន និងអ្នកមីង លឹម អ៊ីវ (ពិការភ្នែក និងគ) មានកូនស្រីពិការ ១នាក់ ក្នុងបន្ទុក រស់នៅភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាសដោយអំណោយរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ សារ៉ុង៣ ក្រមា៣ និងថវិកា ៥០,០០០ រៀល ។