គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ​បានចុះជួបសួរសុខទុក្ខ នាំយកអំណោយជាសម្ភារៈ និងថវិកា ​ជូនលោកគ្រូដែលចូលនិវត្តន៍

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស រួមដំណើរជាមួយលោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស លោកប៉ូច វណ្ណារ៉េត អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកព្រៃកប្បាសតំណាងសមាគមន៍បុគ្គលិកសិក្សា ស្រុកព្រៃកប្បាស លោកប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក លោកនាយក លោកគ្រូ អ្នកគ្រូនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែនឈ្នះ បានចុះជួបសួរសុខទុក្ខ នាំយកអំណោយជាសម្ភារៈ និងថវិការបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម សុខពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងថវិកាមួយចំនួនរបស់ សមាគមបុគ្គលិកសិក្សាស្រុកព្រៃកប្បាស ជូនលោកគ្រូដែលចូលនិវត្តន៍ និងកំពុងមានជំងឺចំនួន ៣នាក់ អតីតគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ឈ្នះ ស្ថិតនៅក្នុងភូមិ ស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយក្នុង ១នាក់ ទទួលបានមី ១កេះ ទឹកដោះគោឆៅ ១២កំប៉ុង ទឹកផ្លែឈេី១កេះ និងថវិកាមួយចំនួន ។