អបអរសាទរកម្ពុជាដែលត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមរបស់ អង្គការសហប្រជាជាតិ
អបអរសាទរកម្ពុជាដែលត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមរបស់ អង្គការសហប្រជាជាតិ ដែលហៅកាត់ថា (ECOSOC) ក្នុងសំឡេង ១៨៣ លើ១៨៨ នៅទីក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិក។ នេះជាជោគជ័យថ្មីរបស់កម្ពុជាដើម្បីបន្តលើកកំពស់ស្តង់ដានៃការរស់នៅ បង្កើនការងារ និងលើកស្ទួយស្ថានភាពសេដ្ឋកិច្ច ព្រមទាំងធ្វើអោយមានភាពប្រសើរឡើងលើរការសហការក្នុងវិស័យវប្បធម៌ និងអប់រំ ក៏ដូចជាសិទ្ធមនុស្ស និងសិទ្ធសេរីភាពអោយល្អបន្ថែមទៀតផងដែរ។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ក្រុមគ្រួសារ សសយក មានមោទនភាព និងជឿជាក់លើកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល។ នេះជាការទទួលស្គាល់ពីសំណាក់ស្ថាប័នអន្តរជាតិក៏ពិតមែន តែនេះស្តែងចេញពីការខិតខំប្រឹងប្រែងរបស់ ប្រជាជនកម្ពុជា និងកម្ពុជាខ្លួនឯងផ្ទាល់ ដែលយើង កំពុងធ្វើដំណើរក្លាយទៅជាម្ចាស់នៃជោគវាសនាប្រទេសជាតិខ្លួន។