គណៈកម្មាធិការ ស.ស.យ.ក. ព្រៃកប្បាស រួមជាមួយ លោក អែម អន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកព្រៃកប្បាស បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ និងសិស្សានុសិស្សដែលស្ម័គ្រចិត្ត ដែលបានបង្រៀនបំប៉ន

គណៈកម្មាធិការ ស.ស.យ.ក. ព្រៃកប្បាស រួមជាមួយ លោក អែម អន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកព្រៃកប្បាស បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ និងសិស្សានុសិស្សដែលស្ម័គ្រចិត្ត ដែលបានបង្រៀនបំប៉ន និងរៀនបំប៉ន នៅវិទ្យាល័យ ក្រាំងស្លា ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រមទាំងបាននាំយក សៀវភៅក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ នៅក្នុងវិទ្យាល័យក្រាំងស្លា និងកម្រងសាលាបឋមសិក្សា ហ៊ុន សែន ចារ ដែលបានអវត្តមាននៅក្នុងកម្មវិធីសំណេះសំណាល និងចែកសៀវភៅជូនលោកគ្រូ អ្នកគ្រូទូទាំងស្រុកព្រៃកប្បាស ក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ។