គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចុះសួរសុខទុក្ខ និងនាំយកអំណោយជា ថវិកា និងសម្ភារៈប្រេីប្រាស់ ចែកជូនដល់លោកគ្រូ អ្នកគ្រូ ដែលចូលនិវត្តន៍ និងកំពុងមានជំងឺ

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស រួមដំណើរជាមួយ លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស លោកស្រី បាន ឌី អភិបាលរងស្រុក លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ មេភូមិ និងប្រជាការពារភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជា ថវិកា និងសម្ភារៈប្រេីប្រាស់ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងការចូលរួមរបស់អាជ្ញាធរឃុំ លោកគ្រូ អ្នកគ្រូ ចែកជូនដល់លោកគ្រូ អ្នកគ្រូ ដែលចូលនិវត្តន៍ និងកំពុងមានជំងឺ ចំនួន២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន មី ១កេះ ទឹកផ្លែឈើ ១កេះ ទឹកដោះគោឆៅ ១២កំប៉ុង ស្ករស ១គីឡូក្រាម ថវិកា ២០០,០០០ រៀល និងប្រជាពលរដ្ឋដែលខ្វះខាតស្បៀងនិងមានជំងឺចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម មី១កេះ ទឹកគោឆៅ១២កំប៉ុង ស្ករស ១គីឡូក្រាម ថវិកា ១០០,០០០ រៀល រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ស្ថិតនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។