គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ និងលោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បាននាំយកសម្ភារៈ និងថវិការបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់គ្រួសារប្រជាពលរដ្ឋចាស់ជរាមានដែលកំពុងមានជំងឺ
គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ និងលោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បាននាំយកសម្ភារៈ និងថវិការបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់គ្រួសារប្រជាពលរដ្ឋចាស់ជរាមានដែលកំពុងមានជំងឺ ចំនួន៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន មី១កេះ ទឹកដោះគោឆៅ ១២កំប៉ុង ស្ករស ១គីឡូក្រាម ថវិកា ១០០,០០០រៀល និងគ្រួសារប្រជាពលរដ្ឋក្រីក្រ ចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១កេះ ថវិកា១០០,០០០ រៀល រស់នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។