សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានចូលរួមសម្របសម្រួលកម្មវិធីចែកអំណោយ និងរៀបចំអាហារជូនមនុស្សចាស់ជរា ជនពិការ និងកុមារកំព្រា
សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានចូលរួមសម្របសម្រួលកម្មវិធីចែកអំណោយ និងរៀបចំអាហារជូនមនុស្សចាស់ជរា ជនពិការ និងកុមារកំព្រា ចំនួន ១៣០នាក់ នៅមណ្ឌលកុមារកំព្រា ស្ថិតនៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ក្រោមអធិបតីភាព លោក ម៉ៃ ស៊ីថន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស លោក អ៊ួន សឿន តំណាងអង្គការសឿន និងមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំស្នោ នារីឃុំ មេភូមិ និងយុវជនកាកបាទក្រហម ។
អំណោយដែលទទួលបានពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈលោក ម៉ៃ សុីថន ដើម្បីចែកជូនរួមមាន៖ មីយើង ៥០កេះ ទឹកក្រូច ៥០កេះ ខោអាវ ៤០០កំប្លេ សៀវភៅ ៤០០ក្បាល ប៊ិច២០០ដើម និងថវិកាជូនដល់អង្គការសឿន ចំនួន៥.០០០.០០០រៀល ជូនសាលាឃុំស្នោ ២០០.០០០រៀល និងជូនភូមិធម្មវិន័យ ១០០.០០០ រៀល ។ ក្នុងឱកាសនោះផងដែរ លោក អ៊ួន សឿន តំណាងអង្គការសឿន ក៏បាននាំយកអំណោយរួមមាន៖ អង្ករ ៣តោន កង់ចំនួន ៤ ទឹកស៊ីអ៉ីវ ២៥យូរ ទឹកត្រី ២៥យូរអំបិល ៧៥គីឡូក្រាម ស្ករស៧៥ គីឡូក្រាម សៀវភៅ ៥០០ក្បាល និងប៊ិច១០០ដើម៕