អបអរសាទរពីធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូទូទាំងស្រុកបូរីជលសារ

អបអរសាទរពីធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូទូទាំងស្រុកបូរីជលសារ
ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធី សំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានខ្លឹមសារបែបពុទ្ធប្រវត្តិ ច្បាប់គោរពមាតាបិតា ដំបូន្មានបព្វជិត អត្ថបទបែបអប់រំ ដាស់តឿន ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ បាប គុណ ទោស មានសីលធម៌ និងសុជីវធម៌រស់នៅល្អ ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកបូរីជលសារ ចំនួន២៦៤នាក់ នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ ដែលពិធីនេះមានការចូលរួមពី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូស្រុកបូរីជលសារ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូរីជលសារ ផងដែរ ។
បន្ទាប់ពីពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅរួច ឯកឧត្តម សុខ ពុទ្ធិវុធ បានប្រគល់ថវិការបស់ក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន ចំនួន៥០០០ ដុល្លារ ជូនដល់សមាគមមូលនិធិគ្រូបង្រៀន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ខេត្តតាកែវ សាខាស្រុកបូរីជលសារ ដើម្បីទុកតម្កល់សម្រាប់ផ្តល់ជាកម្ចីដល់ លោកគ្រូ អ្នកគ្រូ ជាសមាជិក សមាគម និងបានប្រគល់បន្ថែមនូវកុំព្យូទ័រ ព្រីនធ័រ ទឹកថ្នាំ ចំនួន៥កំប្ល៉េ អំណោយរបស់ ឯកឧត្ដម សួស យ៉ារ៉ា ជូនដល់រដ្ឋបាលឃុំទាំង៥ក្នុងស្រុកបូរីជលសារ ដើម្បីបម្រើដល់ការងាររដ្ឋបាលឃុំផងដែរ។