អបអរសាទរពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូទូទាំងស្រុកគិរីវង់

អបអរសាទរពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូទូទាំងស្រុកគិរីវង់
ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកសៀវភៅ បណ្ឌិត អ៊ូ ចុង និងអ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ (ច្បាប់ក្រមង៉ុយ) អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលខ្លឹមសារក្នុងសៀវភៅទាំងនោះជាអត្ថបទបែបពុទ្ធប្រវត្តិ ច្បាប់គោរពមាតាបិតា ដំបូន្មានបព្វជិត អត្ថបទបែបអប់រំ ដាស់តឿន ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ បាប គុណ ទោស មានសីលធម៌ និងសុជីវធម៌រស់នៅល្អជាដើម ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ៧៩២នាក់ នៅវិទ្យាល័យ សុខ អាន គិរីវង់ ស្រុកគិរីវង់ ខេត្តតាកែវ។ ពិធីនេះក៏មានការចូលរួមពីអធិបតីភាព ឯកឧត្ដម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទូទាំងស្រុកគិរីវង់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកគិរីវង់ ផងដែរ ។