សមាជិកសមាជិកា ស.ស.យ.ក. ខេត្តតាកែវ បានចូលរួម ទិវាកុមារអន្តរជាតិ ១មិថុនា

សមាជិកសមាជិកា ស.ស.យ.ក. ខេត្តតាកែវ បានចូលរួម ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមអធិបតីភាពលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ នៅសាលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដោយមានសមាសភាពចូលរួមប្រមាណ ៥០០នាក់។
កុមារ គឺជាធនធានមនុស្សមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយេីងនាពេលអនាគត។ ដូចនេះកុមារត្រូវការចាំបាច់នូវការអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី និងការសិក្សាអប់រំរៀនសូត្រ ការថែទាំ ការជួយទំនុកបម្រុងពីគ្រួសារ និងសង្គមជាពិសេសការលើកកម្ពស់កិច្ចការពារកុមារដោយឲ្យកុមារទទួលបានការសិក្សាអប់រំ ដើម្បីអភិវឌ្ឍន៍ខ្លួនប្រកបដោយសមត្ថភាពដែលអាចកសាងគ្រួសារប្រកបដោយសុភមង្គល និងរស់នៅដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្ម និងពេញលេញក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ។