សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកាចំនួន ដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ យកទៅជូនអ៊ុំប្រុស ស្រី ឃួន មានអាយុ ៧២ឆ្នាំ មានជំងឺប្រចាំកាយ

សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកាចំនួន ៣០០,០០០រៀល កូកាកូឡា ចំនួន១កេះ ទឹកសុទ្ធវីតាល់ ចំនួន១កេះ ដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ យកទៅជូនអ៊ុំប្រុស ស្រី ឃួន មានអាយុ ៧២ឆ្នាំ មានជំងឺប្រចាំកាយ ព្រមទាំងមានកូនស្រី ០១នាក់ និងចៅស្រី ០១នាក់ នៅក្នុងបន្ទុក (កូនស្រី និងចៅស្រីរបស់គាត់មានសតិមិនសូវគ្រប់ដូចមនុស្សទូទៅ) រស់នៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ក្នុងនោះផងដែរ សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាសយេីង ក៏បានចូលរួមជួយសង់ផ្ទះជូនអ៊ុំប្រុស ដែលថវិកាដេីម្បីទិញសម្ភារៈសាងសង់នោះបានពីការចូលរួមរបស់ លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និងអាជ្ញាធរឃុំព្រៃកប្បាស សប្បុរសជន សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស។