សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ យើងបានបន្តបេសកកម្មមកដល់ស្រុកត្រាំកក់ ដើម្បីចែកសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ យើងបានបន្តបេសកកម្មមកដល់ស្រុកត្រាំកក់ ដើម្បីចែកសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលមានខ្លឹមសារបែបពុទ្ធប្រវត្តិ ច្បាប់គោរពមាតាបិតា ដំបូន្មានបព្វជិត អត្ថបទបែបអប់រំ ដាស់តឿន ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ បាប គុណ ទោស មានសីលធម៌ និងសុជីវធម៌រស់នៅល្អ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកគ្រូ អ្នកគ្រូ ។
ពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង នេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដោយសៀវភៅទាំងនេះបានប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកត្រាំកក់ ចំនួន ១៥០៩នាក់ នៅវិទ្យាល័យ សុខ អាន ១ឧសភា ដោយពិធីនេះ មានការចូលរួមពី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទូទាំងស្រុកត្រាំកក់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងខេត្ត ផងដែរ។