រួមគ្នាដេីម្បីលុបបំបាត់ការបំពុលបរិស្ថាន

រួមគ្នាដេីម្បីលុបបំបាត់ការបំពុលបរិស្ថាន
នៅព្រឹកថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស មកពីវិទ្យាល័យក្រាំងស្លា ចំនួន ៤០នាក់ បានចូលរួមសម្អាតបរិស្ថាននៅជុំវិញទីធ្លាវិទ្យាល័យ តាមដងផ្លូវជុំវិញវត្តក្រាំងស្លា និងក្នុងទីប្រជុំជនផ្សារក្រាំងស្លា ស្ថិតក្នុងភូមិស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គោលបំណងនៃការសម្អាតបរិស្ថាននេះ គឺដេីម្បីជម្រុញចលនាចូលរួមគាំពារបរិស្ថាន និងបំផុសចលនាយុវជនឲ្យចូលរួមធ្វេីអនាម័យបរិស្ថានដោយសកម្មភាពដូចជា ការសម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ ជាដេីម ។