សមាជិក ស.ស.យ.ក. ស្រុកគិរីវង់ បានចូលរួមពិធីសម្ពោធសាលាធម្មសភា វត្តពោធិ៍វង្ស (ភ្នំលន្ទះ)

សមាជិក ស.ស.យ.ក. ស្រុកគិរីវង់ ចំនួន១២នាក់ បានចូលរួមពិធីសម្ពោធសាលាធម្មសភា វត្តពោធិ៍វង្ស (ភ្នំលន្ទះ) ស្ថិតនៅឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ តិច សំណាង ទីប្រឹក្សានៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអង្គប្រាសាទ ស្រុកគិរីវង់ និងលោក ខាន់ សុខា អភិបាលរងនៃគណអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោក ស៊ុត ខុន អភិបាលនៃគណអភិបាលស្រុកគិរីវង់ លោក លោកស្រី មន្ត្រីសាលាស្រុក និងការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបីប្រភេទ រួមនឹងប្រជាពលរដ្ឋប្រមាណ ៧៣០ នាក់។