សមាជិក ស.ស.យ.ក. ស្រុកបូរីជលសារ ចំនួន១៥នាក់ បានចូលរួមសម្របសម្រួលក្រុមគ្រូពេទ្យគម្រោងប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន
សមាជិក ស.ស.យ.ក. ស្រុកបូរីជលសារ ចំនួន១៥នាក់ បានចូលរួមសម្របសម្រួលក្រុមគ្រូពេទ្យគម្រោងប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន របស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកបូរីជលសារ ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន១៩៣ នាក់ ក្នុងនោះមានស្ត្រី ១០២នាក់ និងកុមារ ២៦នាក់ នៅសាលាបឋមសិក្សាដើមគរ ឃុំបូរីជលសារ ស្រុកបូរីលសារ ខេត្តតាកែវ ។
ជំងឺដែលបានពិនិត្យជូនប្រជាពលរដ្ឋមានដូចជា៖ ជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ក្រពះ ពោះវៀន ឈឺសន្លាក់ ផ្ដាសាយ។