សមាជិក ស.ស.យ.ក. ស្រុកត្រាំកក់ បានចូលរួមក្នុង ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តបន្ទាយជុំ
សមាជិក ស.ស.យ.ក. ស្រុកត្រាំកក់ បានចូលរួមក្នុង ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តបន្ទាយជុំ ដែលស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ។
ពិធីនេះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធិសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ ជុំវិញស្រុក ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ តាជីយាយជី សិស្សានុសិស្សចូលរួមប្រមាណជិត ៤ពាន់នាក់ផងដែរ ។