ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅ បណ្ឌិត អ៊ូ ចុង និងអ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ (ច្បាប់ក្រមង៉ុយ)
ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅ បណ្ឌិត អ៊ូ ចុង និងអ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ (ច្បាប់ក្រមង៉ុយ) អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន៨២០នាក់ ស្រី២២៩នាក់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលខ្លឹមសារក្នុងសៀវភៅទាំងនោះជាអត្ថបទបែបពុទ្ធប្រវត្តិ ច្បាប់គោរពមាតាបិតា ដំបូន្មានបព្វជិត អត្ថបទបែបអប់រំ ដាស់តឿន ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ បាប គុណ ទោស មានសីលធម៌ និងសុជីវធម៌រស់នៅល្អជាដើម។