ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានជួបសំណេះសំណាលជាមួយយុវជន ស.ស.យ.ក. ស្រុកអង្គរបូរី នៅស្នាក់ការថ្មីរបស់ ស.ស.យ.ក ស្រុកអង្គរបូរី
បន្ទាប់ពីអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅ បណ្ឌិត អ៊ូ ចុង និងអ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ (ច្បាប់ក្រមង៉ុយ) អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកគ្រូ អ្នកគ្រូ នៅស្រុកអង្គរបូរី ខេត្តតាកែវ មក ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានជួបសំណេះសំណាលជាមួយយុវជន ស.ស.យ.ក. ស្រុកអង្គរបូរី នៅស្នាក់ការថ្មីរបស់ ស.ស.យ.ក ស្រុកអង្គរបូរី ព្រមទាំងបានស្វែងយល់អំពីប្រវត្តិសាស្រ្ត នៅសារមន្ទីរស្រុកអង្គរបូរី និងតំបន់ប្រវត្តិសាស្ត្រ ភ្នំដា ភ្នំបូរី ខេត្តតាកែវ។