អបអរសាទរពីធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង

អបអរសាទរពីធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូទូទាំងស្រុកអង្គរបូរី
នៅថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកសៀវភៅ បណ្ឌិត អ៊ូ ចុង និងអ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ (ច្បាប់ក្រមង៉ុយ) អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុនសែន អង្គរបូរី ឃុំអង្គរបូរី ស្រុកអង្គរ ខេត្តតាកែវ។ ពិធីនេះក៏មានការចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទូទាំងស្រុកអង្គរបូរី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី-ខេត្តតាកែវ សរុបប្រមាណ ៥០០នាក់ ផងដែរ ។
ខ្លឹមសារក្នុងសៀវភៅទាំងនោះជាអត្ថបទបែបពុទ្ធប្រវត្តិ ច្បាប់គោរពមាតាបិតា ដំបូន្មានបព្វជិត អត្ថបទបែបអប់រំ ដាស់តឿន ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ បាប គុណ ទោស មានសីលធម៌ និងសុជីវធម៌រស់នៅល្អជាដើម។