ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមប្រជុំជាមួយការិយាល័យអប់រំ យុវជន និងកីឡា ស្រុកអង្គរបូរី
ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមប្រជុំជាមួយការិយាល័យអប់រំ យុវជន និងកីឡា ស្រុកអង្គរបូរី ដើម្បីអញ្ជើញសមាសភាព និងពិនិត្យទីតាំងក្នុងការរៀបចំកម្មវិធីចុះសំណេះសំណាល និងចែកសៀវភៅ បណ្ឌិត អ៊ូ ចុង សៀវភៅច្បាប់ក្រមង៉ុយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ លោកគ្រូ អ្នកគ្រូ នៅទូទាំងស្រុកអង្គរបូរី ខេត្តតាកែវ ។