សមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងបាននាំយកបច្ច័យរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ទៅចូលរួមក្នុងកម្មវិធីបុណ្យសព លោក ហ៊ិន គន
សមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស ចំនួន២៥នាក់ មានស្រី៩នាក់ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងបាននាំយកបច្ច័យរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ទៅចូលរួមក្នុងកម្មវិធីបុណ្យសព លោក ហ៊ិន គន សមាជិកក្រុមប្រឹក្សាស្រុកព្រៃកប្បាស ដែលបានទទួលមរណភាព នាវេលាម៉ោង
៣៖១៣នាទីទៀបភ្លឺ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ដោយជម្ងឺគាំងបេះដូង។
លោក ហ៊ិន គន បានចំណាយពេលពេញមួយជីវិតចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន។ យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយសូមចងចាំជានិច្ចនូវវីរភាព លោក ហ៊ិន គន ដែលគាត់បានចំណាយពេលវេលាពេញមួយជីវិតក្នុងការរួមចំណែកការពារ និងកសាងប្រទេស។
សូមឧទ្ទិសដល់បុណ្យបារមី វត្ថុស័ក្តិសិទ្ធទាំងឡាយសូមជួយឃុំគ្រងដួងវិញ្ញាណក្ខន្ធលោក ឲ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។