សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួម ទិវាជាតិនៃការចងចាំ

សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួម ទិវាជាតិនៃការចងចាំ ដែលប្រារព្ធនៅវត្តព្រៃផ្អាវ ភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតិភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ និងមានការចូលរួមអមដំណើរដោយឯកឧត្តម សុខ សប្បាយណា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង លោក លោកស្រី ជាអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ព្រមទាំងព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកទ្រាំងជាច្រេីននាក់ ។
ទិវាជាតិនៃការចងចាំ ជាបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ និងដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ស្តារកិត្តិយសសេចក្តីថ្លៃថ្នូរ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត ដល់បងប្អូនដែលបាននៅរស់រានមានជីវិត ពីរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសផ្សព្វផ្សាយការយល់ដឹង ដើម្បីទប់ស្កាត់កុំឲ្យរបបនេះកើតឡើងសារជាថ្មី។