លោកទ្រី មករា សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកទឹកផ្លែឈើ១កេះ និងថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ទៅសួរសុខទុក្ខ លោកគ្រូ ណែម ឈាងលី បង្រៀននៅវិទ្យាល័យភ្ញីមាស មានជំងឺរលាកក្រពះធ្ងន់ធ្ងរ

លោកទ្រី មករា សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ទទួលបន្ទុកស្រុកព្រៃកប្បាស និងជាអនុប្រធានសមាគមបុគ្គលិកសិក្សាស្រុកព្រៃកប្បាស រួមជាមួយសមាជិកគណៈកម្មាធិការស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកទឹកផ្លែឈើ១កេះ និងថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ រួមជាមួយថវិការបស់សមាជិកសមាជិកាស.ស.យ.កស្រុក និងសមាគមបុគ្គលិកសិក្សាស្រុកព្រៃកប្បាស ទៅសួរសុខទុក្ខ លោកគ្រូ ណែម ឈាងលី បង្រៀននៅវិទ្យាល័យភ្ញីមាស មានជំងឺរលាកក្រពះធ្ងន់ធ្ងរ ដែលទើបចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ កែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។