គណៈកម្មាធិការស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ និងថវិកាចូលរួមរបស់សមាជិកសមាជិកាគណៈកម្មាធិការស.ស.យ.ក. ស្រុកព្រៃកប្បាស ទៅចូលរួមជាមួយព្រះគ្រូចៅអធិការវត្ត តេជោសិទ្ធារាមបានហ្លួង លោកប្រធានក្រុមប្រឹក្សាឃុំចំប៉ា
គណៈកម្មាធិការស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងថវិកាចូលរួមរបស់សមាជិកសមាជិកាគណៈកម្មាធិការស.ស.យ.ក. ស្រុកព្រៃកប្បាសសរុបចំនួន ៥០០,០០០៛(ប្រាំរយពាន់រៀលគត់) ទៅចូលរួមជាមួយព្រះគ្រូចៅអធិការវត្ត តេជោសិទ្ធារាមបានហ្លួង លោកប្រធានក្រុមប្រឹក្សាឃុំចំប៉ា ដើម្បីទិញសម្ភារៈសម្រាប់សាងសង់ផ្ទះជូន បងស្រី អ៊ូន ឡាំង រស់នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបងស្រីជាស្ត្រី មេម៉ាយ មានជំងឺរ៉ាំរ៉ៃ និងមានកូនប្រុសម្នាក់នៅក្នុងបន្ទុក ដើម្បីជួយសម្រួលដល់បងស្រីឱ្យមានទីជម្រកសមរម្យជាងមុន។ ជាមួយគ្នានោះដែរ យុវជនស.ស.យ.ក. ស្រុកព្រៃកប្បាសចំនួន ២០នាក់ ក៏បានចូលរួមជួយសាងសង់ផ្ទះជូនគាត់ផងដែរ។